ដើមទំព័រ

วันจันทร์ที่ 16 กรกฎาคม พ.ศ. 2555

វិធីធ្វើឲ្យមនុស្សជឿជាក់លើអ្នក

Posted by successc on July 10, 2012 យើង​ទាំង​អស់​គ្នា​តែង​តែ​ប្រា​ថ្នា​ចង់​អោយ​អ្នក​ដ៏​ទៃ​ជឿ​ជាក់​លើ​​​ពួក​យើង​ ជា​ពិសេស​ពេល​ដែល​យើង​ប្រាប់​ការ​ពិត​ទៅ​គេ​ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ​​យើង​បរាជ័យ​ក្នុង​ការ​បញ្ចុះ​បញ្ចូល​ពួក​គេ​អោយ​ជឿ​យើង​ណាស់​ដោយ​សារ​តែ​យើង​ខ្វះ​នូវ​ជំ​នាញ​លួ​ង​លោម​បញ្ចុះ​បញ្ចូល​នឹង​ឯង​។ ​ជា​ការ​ពិត​ណាស់​អ្នក​ពិត​ជា​ពិបាក​​ធ្វើ​ឲ្យ​គេ​ជឿ​ជាក់​លើ​អ្នក​ណាស់​ ទោះ​បី​ជា​អ្នក​និយាយ​ការ​ពិត​​ប្រាប់​ពួក​គេ​ក៏​ដោយ​ ចំ​ពោះ​មនុស្ស​ណា​ដែល​​ជឿ​ងប់​ចំ​ពោះ​អ្វី​មួយ​ក្រៅ​ពី​អ្នក​បាន​និយាយ​នោះ​។ ខ្ញុំ​​ជឿ​ជា​ក់​ថា​មាន​មនុស្ស​មួយ​ចំ​នួន​កំ​ពុង​ប្រ​ឈម​មុខ​ជា​មួយ​បញ្ហា​នេះ​។ ក្នុង​អត្ថ​បទ​​​នេះ​ខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិ​ធី​សាស្រ្ត​មួយ​ចំ​នួន​​ដើម្បី​ជួយ​អ្នក​ក្នុង​ការ​​​ធ្វើ​ឲ្យ​មនុស្ស​មាន​ជឿ​ជាក់​លើ​អ្នក​។ ហេតុ​អ្វី​ពួក​គេ​មិន​​ជឿ​ជាក់​លើ​អ្នក​? ដើម្បី​ឲ្យ​មនុស្ស​មាន​ជំ​នឿ​លើ​អ្នក​ ដំ​បូង​បំ​ផុត​នោះ​អ្នក​ត្រូវ​ដឹង​អោយ​ច្បាស់​ថា​ហេតុ​អ្វី​បាន​ជា​ពួក​គេ​មិន​ជឿ​អ្នក​។ មាន​មូល​ហេតុ​មួយ​​ចំ​នួន​​ដែល​ធ្វើ​អោយ​ពួក​គេ​មិន​ជឿ​អ្នក​ ១. អ្វី​ដែល​អ្នក​និយាយ​គឺ​ខុស​ស្រ​លះ​ពី​អ្វី​ដែល​គេ​ដឹង​៖ បើ​សិន​ជា​នរណា​ម្នាក់​មិន​ធ្លាប់​ឃើញ​ផ្លែ​ប៉ោម​សោះ​ តើ​អ្នក​ងាយ​ស្រួល​​និង​ប្រាប់​គេ​ថា​ផ្លែ​ក្រូចគឺ​ជា​ផ្លែ​ប៉ោម​ដែរ​​ឫ​ទេ​​?​ នោះ​ពិត​ជា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ​។ ​នៅ​ពេល​ដែល​​ពួក​គេ​មាន​ជំ​នឿ​ទៅ​លើ​អ្វី​មួយ​ខ្លាំង​ ហើយ​អ្នក​ចង់​ផ្លាស់​ប្តូរ​ជំ​នឿ​របស់​គេ​​ នោះ​អ្នក​ត្រូវ​តែបន្ថែម​ជំ​ហាន​ជា​ច្រើន​ទៀត​ក្នុង​ការ​បង្វែរ​គំ​និត​របស់​គេ​។ ២. គេ​​គិត​ថា​គេ​ដឹង​ច្រើន​ជា​ង​អ្នក​៖ វា​ពិត​ជា​ពិបាក​ណាស់​ក្នុង​ការ​ប្តូរ​គំនិត​អ្នក​ណា​ម្នាក់​ដែល​គេ​គិត​ថា​គេ​ដឹង​ច្រើន​​​អំ​ពី​រឿង​នោះ​ជា​ង​អ្នក​​។ បើ​គេ​គិត​ថា​ខ្លួន​គេ​ជា​អ្នក​ជំ​នាញ​ ហើយ​គំ​និត​របស់​អ្នក​​មិន​សម​ហេតុ​ផល​នោះ​ ពួក​គេ​នឹង​មិន​ជឿ​អ្នក​ឡើយ​។ ៣. អ្នក​សង្ស័យ​៖ ​អ្នក​ដែល​ចូល​ចិត្ត​សង្ស័យ​ច្រើន​​ តែង​តែ​ឆ្ងល់​គ្រប់​រឿង​ពេល​ដែល​​មាន​រឿង​អ្វី​ថ្មី​កើត​ឡើង​ចំ​ពោះ​ពួក​គេ​។ ទាំង​នេះ​ជា​មូល​ហេតុ​ដែល​អ្នក​ត្រូវ​តែ​រក​វិធី​ជា​ច្រើ​ន​ដើម្បី​បញ្ចុះ​បញ្ចូល​គេ​។ ដើម្បី​ឲ្យគេ​ជឿ​​ជាក់​លើ​អ្នក​ ចាប់​យក​ជំ​នឿ​របស់​គេ​ឲ្យ​ជាប់​ និង​ ​​សំ​ដី​​លួង​លោម​ ខាង​ក្រោម​នេះ​ជា​​វិធីសាស្រ្ត​​​​​​​​​​​​​​​​​​​​​​​​​​​ដែល​អាច​ប្រើ​សម្រាប់​ឲ្យ​មនុស្ស​ជឿ​ជាក់​លើ​អ្នក៖​ ១. ចាប់​ឲ្យ​ជាប់​នូវ​ជំ​នឿ​របស់​គេ​៖ ​អ្នក​ត្រូវ​តែ​មាន​ភាព​ជឿ​​ជាក់​នូវ​អ្វី​ដែល​គេ​បាន​និយាយ​ ហើយ​ត្រូវ​បង្ហាញ​ភស្តុ​តាង​អោយ​បាន​គ្រប់​គ្រាន់​ទើប​អាច​បង្វែរ​ការ​គិត​របស់​​ពួក​គេ​បាន​។ ២. ថា​ហើយ​ថា​ទៀត​៖ អ្នក​អាច​​ធ្វើ​អោយ​នរណា​ម្នាក់​ជឿ​អ្នកទាំង​ស្រុង​បាន​លុះ​ត្រា​តែ​អ្នក​មាន​ភាព​អត់​ធ្មត់​ អ្នក​ត្រូវ​ចំ​ណាយ​ដើម​​ទុន​គឺ​មាត់​របស់​អ្នក​ ដើម្បី​និយាយ​ហើយ​និយាយ​ទៀត​ពី​រឿង​នោះ​ ក្នុង​គោល​បំ​ណង​​ធ្វើ​ឲ្យ​គេ​ជឿ​ជាក់​។ ៣. ផ្លាស់​ប្តូរ​អ្វី​ដែល​រា​រាំង​ចិត្ត​របស់​ពួក​គេ​៖ ពេល​ខ្លះ​ពួក​គេ​មិនជឿ​អ្នក​ដោយ​សារ​តែ​គេ​មាន​​ហេតុ​ផល​ពីរ​ឫ​បី​យ៉ាង​ដែល​ផ្ទុយ​ពី​គំនិត​របស់​អ្នក​។ ដូច​នេះ​អ្នក​ត្រូវ​តែ​សួរ​គេ​ថា​ ហេតុ​អ្វី​បាន​ជា​គេ​មិន​ជឿអ្នក​?​ បន្ទាប់​មក​គេ​នឹង​ប្រាប់​អ្នក​ពី​ហេតុ​ផល​របស់​​ពួក​គេ​ នោះ​អ្នក​ត្រូវ​តែ​រក​គន្លឹះ​ដ៏​សម​ហេតុ​ផល​មក​ពន្យល់​គេ​ ដើម្បី​អោយ​គេ​ទទួល​យក​គំនិត​របស់​យើង​និង​ប្តូរ​​គំនិត​របស់​គេ​មួយ​នេះ​។ អ្នក​ត្រូវ​សួរ​គេ​រហូត​ដល់​គេ​អស់​ហេតុ​ផល​ដែល​មិន​ជឿ​លើ​អ្នក​ ហើយ​អ្នក​ត្រូវ​តែ​បន្ថែម​មូល​ហេតុ​របស់​អ្នក​បន្ថែម​ទៀត​ ដើម្បី​ឲ្យ​គេ​កាន់​តែ​ជឿ​ជាក់​លើ​អ្នក​។​ ៤. អ្នក​សង្ស័យ​ជា​មនុស្ស​ដែល​ល្អ​៖ អ្នក​ដែល​សង្ស័យ​ច្រើន​គ្រាន់​តែ​ចង់​បាន​ភស្តុតាង​ច្រើន​ពី​យើង​តែ​​ប៉ុន្នោះ​។ ដូច្នេះ​អ្នក​ត្រូវ​អត់​ធ្មត់​ជាមួយ​ពួក​​គេ​ ហើយ​បក​ស្រាយ​នូវ​អ្វី​ដែល​គេ​ចង់​ដឹង​។​ ៥. ជឿ​ជាក់​លើ​ខ្លួន​ឯង​​៖ បើ​សំលេង​របស់​អ្នក​ហាក់ម​ដូច​ជា​ញ័រ​​ ឫ មិន​ប្រាកដ​១០០​ភាគរយ​នូវ​អ្វី​ដែល​អ្នក​​កំ​ពុង​និយាយ​នោះ​ គេ​ពិត​ជា​មិន​ជឿ​អ្នក​នោះ​ទេ​។ ដូច​នេះ​អ្នក​ត្រូវ​តែ​ប្រាកដ​នូវ​អ្វី​ដែល​អ្នក​និយាយ​ មុន​និង​ទៅ​បញ្ចុះ​បញ្ចូល​អ្នក​ដ៏​ទៃ​។ ៦. ប្រើ​កាយ​វិការ​៖ កាយ​វិការ​របស់​អ្នក​ត្រូវ​តែ​មាន​​​លក្ខណៈដូច​ជា​ ខ្នង​ត្រង់​ ប្រើ​ដៃ​​ឲ្យ​ច្បាស់​ៗ​ ប្រើ​ភ្នែក​មើល​ឲ្យ​​ចំ​ពួក​គេ​។ ទាំង​នេះ​ជា​កាយ​វិការដែល​អ្នក​ត្រូវ​ធ្វើ​។ សូម​មិត្ត​អ្នក​អាន​ទាំង​អស់​យក​វា​ទៅ​អនុវត្ត​ បើ​អ្នក​ខ្វះ​នូវ​ជំ​នាញ​ក្នុង​ការ​ប្តូរ​ជំ​នឿ​អ្នក​ដ៏​ទៃ​៕ ដោយ៖ ជិន​ ចានី

វិធីយកឈ្នះគំនិតដែលគិតថាខ្លួនអន់


ភាព​ស្មុគ​ស្មាញ​ដែល​មក​ពី​ការ​គិត​ថា​ខ្លួន​អ្នក​អន់​នោះ​គឺ​មក​ពី​អ្នក​មាន​អារម្មណ៏​ថា​អ្នក​ខុស​ពី​គេ​​មិន​​អាច​​ធ្វើ​អ្វី​ដែល​ល្អ​ដូច​គេ​។ អ្នក​តែង​គិត​ថា​អ្នក​អន់​ដោយ​សារ​តែ​ រូប​រាង​កាយ​របស់​អ្នក​ ភាព​ឆ្លាត​វ័យ​ បុគ្គលិក​លក្ខណៈ ​ឋានៈ​ក្នុង​សង្គម​ និង​ ជីវភាព​គ្រួសារ​របស់​អ្នក​មិន​ដូច​គេ​។ មាន​មនុស្ស​ជា​ច្រើន​នៅ​តែ​មាន​អារម្មណ៏​បែប​នេះ​ពេញ​មួយ​ជី​វិត​របស់​គេ​ ដូច​នេះ​ពួកគេ​តែង​តែ​រស់​នៅ​ដោយ​ភាព​មិន​រីក​រាយ​រហូត​មក​។ អ្នក​ត្រូវ​តែ​ដឹង​ពី​មូល​ហេតុ​ដែល​នាំ​ឲ្យ​អ្នក​គិត​ថា​អ្នក​អន់​ជា​មុន​សិន​។
មូល​ហេតុ​ពិត​ប្រាកដ​ដែល​​នាំ​ឲ្យ​អ្នក​​គិត​ថា​អ្នក​អន់
រូបរាង​ខាង​ក្រៅ​វាហាក់​ដូច​​​ជា​មូល​ហេតុ​មួយ​ដែល​អ្នក​គិត​ថា​អ្នក​អន់​ជាង​អ្នក​ដ៏​ទៃ​ដូច​ជា​ អ្នក​ទាប​ ធាត់ ក្បាល​ទំ​ពែក​ ក្រ មិន​មាន​ចំ​ណេះ​ដឹង​ ជា​ដើម​។​​ ប៉ុន្តែ​​វា​មិន​មែន​ជា​មូល​ហេតុ​មួយ​ពិត​ប្រាកដ​នោះ​ទេ​។ ​
អ្នក​ដឹង​ទេ​ យើង​ទាំង​អស់​គ្នា​​មាន​ការ​​តូច​​ចិត្ត​ចំ​ពោះ​មនុស្ស​មួយ​ចំ​នួន​ ហើយ​មាន​អារម្មណ៏ថា​​​​យើង​មាន​អ្វី​លើស​លប់​ជា​ង​មនុស្ស​មួយ​ចំ​នួន​ទៀត​។ យើង​ទាំង​អស់​គ្នា​មាន​ទាំង​គុណ​សម្បតិ្ត​ និង​ គុណ​វិ​បត្តិ​ ហើយ​​​មិន​មាន​នរណា​ម្នាក់​ខុស​គ្នា​នោះ​ទេ​។
មូល​ហេតុ​ពិត​ប្រាកដ​នៃ​ការ​គិត​ថា​ខ្លួន​អន់​នោះ​មាន​ការ​ចូល​រួម​តិច​តួច​ណាស់​ជាមួយ​ភាព​ពិត​និង​វា​មាន​ការ​ចូល​រួម​ច្រើន​ជាមួយ​នឹង​​អ្វី​ដែល​យើង​​គិត​​ទៅ​លើ​វា​។ អ្នក​ត្រួវ​តែ​ដឹង​ឲ្យ​បាន​ច្បាស់​នូវ​អត្ថ​ន័យ​នៃ​កំ​ហុស​ នោះ​អ្នក​នឹង​អាច​ពិចារណា​ទៅ​លើ​ភាព​អន់​របស់​អ្នក​ម្តង​ទៀត។
វិធី​យក​ឈ្នះ​
ខណៈ​ពេល​ដែល​អ្នក​ពោ​ពេញ​ទៅ​ដោយ​គំនិត​ថា​អ្នក​អន់​នោះ​ គឺ​វា​កើត​ឡើង​តាមរយៈ​​ការ​គិត​របស់​អ្នក​​។ បើ​វា​កើត​ឡើង​តាម​រយៈ​ការ​គិត​របស់​អ្នក​នោះ​ អ្នក​ក៏​នឹង​អាច​យក​ឈ្នះ​វា​ផង​ដែរ​។
បើ​អ្នក​ចង់​ផ្លាស់​ប្តូរ​អារម្មណ៏​បែប​នេះ​ អ្នក​ត្រូវ​តែ​មាន​ទំ​នុក​ចិត្ត​ក្នុង​ការ​ប្រ​ឈម​មុខ​ជា​មួយ​មនុស្ស​ទាំង​អស់​នោះ​។
ដើម្បី​យក​ឈ្នះ​នូវ​គំ​និត​ដែល​គិ​ត​ថា​ខ្លួន​អន់​នោះ​​អ្នក​ត្រួវ​អនុវត្ត​តាម​វិធី​ដូច​ខាង​ក្រោម​៖
១. ត្រូវ​ដឹង​ថា​កំ​ហុស​ទាំង​អម្បាល​​ម៉ាន​របស់​អ្នក​ វា​មិន​មែ​ន​អាក្រក់​ដូច​អ្វី​ដែល​អ្នក​គិត​នោះ​ទេ​។
២. ត្រូវ​ដឹង​ថា​ការ​ដែល​មាន​កំ​ហុស​មិន​​មែន​មាន​ន័យ​ថា​អ្នក​មិន​មាន​គុណសម្បតិ្ត​នោះ​ទេ​។
៣. ត្រូវ​ចាំ​ថា​អ្នក​ណា​ម្នាក់​ក៏​មាន​ចំ​នុច​ខ្វះ​ខាត​ ឫ កំ​ហុស​ដែរ​ គ្រាន់​តែតិច​និង​ច្រើន​តែ​ប៉ុណ្ណោះ​។
អ្នក​ត្រូវ​យក​ចំ​នុច​នេះ​ទៅ​​ទុក​ក្នុង​ចិត្ត​ ហើយ​ធ្វើ​ការ​ពិចារណា​លើ​វា​ ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្តូរ​គំនិត​របស់​អ្នក​៕​
ដោយ៖ ជិន​  ចានី

วันเสาร์ที่ 14 กรกฎาคม พ.ศ. 2555

ប្រវត្តិសង្ខេបរបស់សមាគមខេមរៈសង្គហៈធម៌

           
 អាស្រ័យដោយគណៈសមណនិស្សិតកម្ពុជាកំពុងសឹក្សាថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក ផ្សេងៗ ក្នុងពុទ្ធិកសាកលវិទ្យាល័យ មហាម្កុដរាជវិទ្យាល័យ សាខាខេត្តនគរបឋម ប្រទេសថៃ។ បានជួប ប្រជុំពិភាក្សាគ្នានូវរឿងផ្សេងៗ ជារឿយៗ ដូចជា ការនិមន្តមកបន្តការសិក្សារៀនសូត្រ និងការប្រព្រឹត្តព្រហ្មចរិយធម៌ ។ ក្នុងនាមជា ឧត្តមភេទ ឬសមណភេទ គួរតែធ្វើអ្វីដើម្បីជាប្រយោជន៍សាសនា និងសង្គម ជា ពិសេស ការផ្សព្វផ្សាយព្រះពុទ្ធសាសនា និងវប្បធម៌ខ្មែរ។ ដោយឡែកក៏មានគំនិតនិងមតិជាឯកឆន្ទស្របពេលជាមួយគ្នា និង សហការរួមគ្នាបង្កើតបានជា “ខេមរសង្គហធម៌” នៅក្នុងអំឡុងឆ្នាំ ២០១១ ប៉ុន្តែមិនទាន់បានចេញរូបរាងជាអ្វីនៅឡើយ ទេ។ មួយឆ្នាំក្រោយមកគឺនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១២ បានប្រជុំវិសាមញ្ញដើម្បីធ្វើការបោះឆ្នោតជ្រើសរើស ប្រមុខដឹកនាំថ្មី គឺ ព្រះភិក្ខុ អ៊ឹម ឧត្តម បានជាប់ឆ្នោតជាប្រមុខថ្មី ដែលមានសមាសភាពចូលរួមទាំងអស់ ២២ រូបក្នុង សម្លេងសរុបរួម ២២ សម្លេង លើ ២២ រូប។ ហើយខេមរសង្គហធម៌ក៏បានប្តូរឈ្មោះថ្មីទៅជា “សមាគមសមណនិស្សិតកម្ពុជា” នេះឡើង ដោយមានចក្ខុវិស័យ វត្ថុបំណង និងទិសដៅដូចតទៅៈ
 ក-ចក្ខុវិស័យ
ដើម្បីចងសម្ព័ន្ធភាពគ្នា និង ការសាមគ្គីគ្នារវាងបុព្វជិតនិងគ្រហស្ថ ឬ សមណនិស្សិត និងនិស្សិតខ្មែរដែល មានឈាមជ័រជាខ្មែរដូចគ្នាឲ្យចេះ ស្រឡាញ់រាប់អានគ្នាទុកគ្នាដូច ជាបងប្អូនបង្កើត និងចេះជួយគ្នាទៅវិញមកដែល បាននិមន្តមកបន្តការសិក្សានៅតាមបណ្តាស្ថាប័ននានា ក្នុងប្រទេសថៃ ។
ខ-វត្ថុបំណង
ដើម្បីផ្សព្វផ្សាយអរិយធម៌ វប្បធម៌ទំនៀមទំលាប់ប្រពៃណីរបស់កេរ្តិ៍ដូនតាយើង ដល់កុលបុត្រ កុលធីតា ខ្មែរជំនាន់ក្រោយៗ ឲ្យបានចេះបានដឹងនូវអ្វីដែលជាតម្លៃរបស់ខ្មែរ ជាពិសេសការបានបំពេញតួនាទីក្នុងនាមជាកូន ល្អរបស់ឪពុកម្តាយ ជាពលរដ្ឋល្អរបស់ប្រទេសជាតិ និងជាពុទ្ធសាសនិកជនល្អរបស់ព្រះពុទ្ធសាសនា។
គ-ទិសដៅ
ដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនា នៃអង្គសម្តេចព្រះអរហន្តសម្មាសម្ពុទ្ធជាម្ចាស់ ជាប្រយោជន៍ និង សេក្តីសុខដមរម្យនាដល់មហាប្រជាពុទ្ធបរិស័ទទូទៅ និង ឲ្យចេះជួយរក្សាទុកនូវព្រះពុទ្ធសាសនាឲ្យបានស្ថិតស្ថេរ ចេរកាល គង់វង្ស ចំរើនរុងរឿជានិច្ចដរាបគ្រប់ ៥០០០ ព្រះវស្សាដោយបរិបូណ៌។