ដើមទំព័រ

วันจันทร์ที่ 16 กรกฎาคม พ.ศ. 2555

វិធីយកឈ្នះគំនិតដែលគិតថាខ្លួនអន់


ភាព​ស្មុគ​ស្មាញ​ដែល​មក​ពី​ការ​គិត​ថា​ខ្លួន​អ្នក​អន់​នោះ​គឺ​មក​ពី​អ្នក​មាន​អារម្មណ៏​ថា​អ្នក​ខុស​ពី​គេ​​មិន​​អាច​​ធ្វើ​អ្វី​ដែល​ល្អ​ដូច​គេ​។ អ្នក​តែង​គិត​ថា​អ្នក​អន់​ដោយ​សារ​តែ​ រូប​រាង​កាយ​របស់​អ្នក​ ភាព​ឆ្លាត​វ័យ​ បុគ្គលិក​លក្ខណៈ ​ឋានៈ​ក្នុង​សង្គម​ និង​ ជីវភាព​គ្រួសារ​របស់​អ្នក​មិន​ដូច​គេ​។ មាន​មនុស្ស​ជា​ច្រើន​នៅ​តែ​មាន​អារម្មណ៏​បែប​នេះ​ពេញ​មួយ​ជី​វិត​របស់​គេ​ ដូច​នេះ​ពួកគេ​តែង​តែ​រស់​នៅ​ដោយ​ភាព​មិន​រីក​រាយ​រហូត​មក​។ អ្នក​ត្រូវ​តែ​ដឹង​ពី​មូល​ហេតុ​ដែល​នាំ​ឲ្យ​អ្នក​គិត​ថា​អ្នក​អន់​ជា​មុន​សិន​។
មូល​ហេតុ​ពិត​ប្រាកដ​ដែល​​នាំ​ឲ្យ​អ្នក​​គិត​ថា​អ្នក​អន់
រូបរាង​ខាង​ក្រៅ​វាហាក់​ដូច​​​ជា​មូល​ហេតុ​មួយ​ដែល​អ្នក​គិត​ថា​អ្នក​អន់​ជាង​អ្នក​ដ៏​ទៃ​ដូច​ជា​ អ្នក​ទាប​ ធាត់ ក្បាល​ទំ​ពែក​ ក្រ មិន​មាន​ចំ​ណេះ​ដឹង​ ជា​ដើម​។​​ ប៉ុន្តែ​​វា​មិន​មែន​ជា​មូល​ហេតុ​មួយ​ពិត​ប្រាកដ​នោះ​ទេ​។ ​
អ្នក​ដឹង​ទេ​ យើង​ទាំង​អស់​គ្នា​​មាន​ការ​​តូច​​ចិត្ត​ចំ​ពោះ​មនុស្ស​មួយ​ចំ​នួន​ ហើយ​មាន​អារម្មណ៏ថា​​​​យើង​មាន​អ្វី​លើស​លប់​ជា​ង​មនុស្ស​មួយ​ចំ​នួន​ទៀត​។ យើង​ទាំង​អស់​គ្នា​មាន​ទាំង​គុណ​សម្បតិ្ត​ និង​ គុណ​វិ​បត្តិ​ ហើយ​​​មិន​មាន​នរណា​ម្នាក់​ខុស​គ្នា​នោះ​ទេ​។
មូល​ហេតុ​ពិត​ប្រាកដ​នៃ​ការ​គិត​ថា​ខ្លួន​អន់​នោះ​មាន​ការ​ចូល​រួម​តិច​តួច​ណាស់​ជាមួយ​ភាព​ពិត​និង​វា​មាន​ការ​ចូល​រួម​ច្រើន​ជាមួយ​នឹង​​អ្វី​ដែល​យើង​​គិត​​ទៅ​លើ​វា​។ អ្នក​ត្រួវ​តែ​ដឹង​ឲ្យ​បាន​ច្បាស់​នូវ​អត្ថ​ន័យ​នៃ​កំ​ហុស​ នោះ​អ្នក​នឹង​អាច​ពិចារណា​ទៅ​លើ​ភាព​អន់​របស់​អ្នក​ម្តង​ទៀត។
វិធី​យក​ឈ្នះ​
ខណៈ​ពេល​ដែល​អ្នក​ពោ​ពេញ​ទៅ​ដោយ​គំនិត​ថា​អ្នក​អន់​នោះ​ គឺ​វា​កើត​ឡើង​តាមរយៈ​​ការ​គិត​របស់​អ្នក​​។ បើ​វា​កើត​ឡើង​តាម​រយៈ​ការ​គិត​របស់​អ្នក​នោះ​ អ្នក​ក៏​នឹង​អាច​យក​ឈ្នះ​វា​ផង​ដែរ​។
បើ​អ្នក​ចង់​ផ្លាស់​ប្តូរ​អារម្មណ៏​បែប​នេះ​ អ្នក​ត្រូវ​តែ​មាន​ទំ​នុក​ចិត្ត​ក្នុង​ការ​ប្រ​ឈម​មុខ​ជា​មួយ​មនុស្ស​ទាំង​អស់​នោះ​។
ដើម្បី​យក​ឈ្នះ​នូវ​គំ​និត​ដែល​គិ​ត​ថា​ខ្លួន​អន់​នោះ​​អ្នក​ត្រួវ​អនុវត្ត​តាម​វិធី​ដូច​ខាង​ក្រោម​៖
១. ត្រូវ​ដឹង​ថា​កំ​ហុស​ទាំង​អម្បាល​​ម៉ាន​របស់​អ្នក​ វា​មិន​មែ​ន​អាក្រក់​ដូច​អ្វី​ដែល​អ្នក​គិត​នោះ​ទេ​។
២. ត្រូវ​ដឹង​ថា​ការ​ដែល​មាន​កំ​ហុស​មិន​​មែន​មាន​ន័យ​ថា​អ្នក​មិន​មាន​គុណសម្បតិ្ត​នោះ​ទេ​។
៣. ត្រូវ​ចាំ​ថា​អ្នក​ណា​ម្នាក់​ក៏​មាន​ចំ​នុច​ខ្វះ​ខាត​ ឫ កំ​ហុស​ដែរ​ គ្រាន់​តែតិច​និង​ច្រើន​តែ​ប៉ុណ្ណោះ​។
អ្នក​ត្រូវ​យក​ចំ​នុច​នេះ​ទៅ​​ទុក​ក្នុង​ចិត្ត​ ហើយ​ធ្វើ​ការ​ពិចារណា​លើ​វា​ ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្តូរ​គំនិត​របស់​អ្នក​៕​
ដោយ៖ ជិន​  ចានី

ไม่มีความคิดเห็น:

แสดงความคิดเห็น