ដើមទំព័រ

วันเสาร์ที่ 14 กรกฎาคม พ.ศ. 2555

ប្រវត្តិសង្ខេបរបស់សមាគមខេមរៈសង្គហៈធម៌

           
 អាស្រ័យដោយគណៈសមណនិស្សិតកម្ពុជាកំពុងសឹក្សាថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក ផ្សេងៗ ក្នុងពុទ្ធិកសាកលវិទ្យាល័យ មហាម្កុដរាជវិទ្យាល័យ សាខាខេត្តនគរបឋម ប្រទេសថៃ។ បានជួប ប្រជុំពិភាក្សាគ្នានូវរឿងផ្សេងៗ ជារឿយៗ ដូចជា ការនិមន្តមកបន្តការសិក្សារៀនសូត្រ និងការប្រព្រឹត្តព្រហ្មចរិយធម៌ ។ ក្នុងនាមជា ឧត្តមភេទ ឬសមណភេទ គួរតែធ្វើអ្វីដើម្បីជាប្រយោជន៍សាសនា និងសង្គម ជា ពិសេស ការផ្សព្វផ្សាយព្រះពុទ្ធសាសនា និងវប្បធម៌ខ្មែរ។ ដោយឡែកក៏មានគំនិតនិងមតិជាឯកឆន្ទស្របពេលជាមួយគ្នា និង សហការរួមគ្នាបង្កើតបានជា “ខេមរសង្គហធម៌” នៅក្នុងអំឡុងឆ្នាំ ២០១១ ប៉ុន្តែមិនទាន់បានចេញរូបរាងជាអ្វីនៅឡើយ ទេ។ មួយឆ្នាំក្រោយមកគឺនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១២ បានប្រជុំវិសាមញ្ញដើម្បីធ្វើការបោះឆ្នោតជ្រើសរើស ប្រមុខដឹកនាំថ្មី គឺ ព្រះភិក្ខុ អ៊ឹម ឧត្តម បានជាប់ឆ្នោតជាប្រមុខថ្មី ដែលមានសមាសភាពចូលរួមទាំងអស់ ២២ រូបក្នុង សម្លេងសរុបរួម ២២ សម្លេង លើ ២២ រូប។ ហើយខេមរសង្គហធម៌ក៏បានប្តូរឈ្មោះថ្មីទៅជា “សមាគមសមណនិស្សិតកម្ពុជា” នេះឡើង ដោយមានចក្ខុវិស័យ វត្ថុបំណង និងទិសដៅដូចតទៅៈ
 ក-ចក្ខុវិស័យ
ដើម្បីចងសម្ព័ន្ធភាពគ្នា និង ការសាមគ្គីគ្នារវាងបុព្វជិតនិងគ្រហស្ថ ឬ សមណនិស្សិត និងនិស្សិតខ្មែរដែល មានឈាមជ័រជាខ្មែរដូចគ្នាឲ្យចេះ ស្រឡាញ់រាប់អានគ្នាទុកគ្នាដូច ជាបងប្អូនបង្កើត និងចេះជួយគ្នាទៅវិញមកដែល បាននិមន្តមកបន្តការសិក្សានៅតាមបណ្តាស្ថាប័ននានា ក្នុងប្រទេសថៃ ។
ខ-វត្ថុបំណង
ដើម្បីផ្សព្វផ្សាយអរិយធម៌ វប្បធម៌ទំនៀមទំលាប់ប្រពៃណីរបស់កេរ្តិ៍ដូនតាយើង ដល់កុលបុត្រ កុលធីតា ខ្មែរជំនាន់ក្រោយៗ ឲ្យបានចេះបានដឹងនូវអ្វីដែលជាតម្លៃរបស់ខ្មែរ ជាពិសេសការបានបំពេញតួនាទីក្នុងនាមជាកូន ល្អរបស់ឪពុកម្តាយ ជាពលរដ្ឋល្អរបស់ប្រទេសជាតិ និងជាពុទ្ធសាសនិកជនល្អរបស់ព្រះពុទ្ធសាសនា។
គ-ទិសដៅ
ដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនា នៃអង្គសម្តេចព្រះអរហន្តសម្មាសម្ពុទ្ធជាម្ចាស់ ជាប្រយោជន៍ និង សេក្តីសុខដមរម្យនាដល់មហាប្រជាពុទ្ធបរិស័ទទូទៅ និង ឲ្យចេះជួយរក្សាទុកនូវព្រះពុទ្ធសាសនាឲ្យបានស្ថិតស្ថេរ ចេរកាល គង់វង្ស ចំរើនរុងរឿជានិច្ចដរាបគ្រប់ ៥០០០ ព្រះវស្សាដោយបរិបូណ៌។

ไม่มีความคิดเห็น:

แสดงความคิดเห็น