วันจันทร์ที่ 16 กรกฎาคม พ.ศ. 2555
វិធីធ្វើឲ្យមនុស្សជឿជាក់លើអ្នក
Posted by successc on July 10, 2012
យើងទាំងអស់គ្នាតែងតែប្រាថ្នាចង់អោយអ្នកដ៏ទៃជឿជាក់លើពួកយើង ជាពិសេសពេលដែលយើងប្រាប់ការពិតទៅគេ ប៉ុន្តែក្នុងករណីខ្លះយើងបរាជ័យក្នុងការបញ្ចុះបញ្ចូលពួកគេអោយជឿយើងណាស់ដោយសារតែយើងខ្វះនូវជំនាញលួងលោមបញ្ចុះបញ្ចូលនឹងឯង។
ជាការពិតណាស់អ្នកពិតជាពិបាកធ្វើឲ្យគេជឿជាក់លើអ្នកណាស់ ទោះបីជាអ្នកនិយាយការពិតប្រាប់ពួកគេក៏ដោយ ចំពោះមនុស្សណាដែលជឿងប់ចំពោះអ្វីមួយក្រៅពីអ្នកបាននិយាយនោះ។ ខ្ញុំជឿជាក់ថាមានមនុស្សមួយចំនួនកំពុងប្រឈមមុខជាមួយបញ្ហានេះ។ ក្នុងអត្ថបទនេះខ្ញុំនឹងប្រាប់អ្នកពីវិធីសាស្រ្តមួយចំនួនដើម្បីជួយអ្នកក្នុងការធ្វើឲ្យមនុស្សមានជឿជាក់លើអ្នក។
ហេតុអ្វីពួកគេមិនជឿជាក់លើអ្នក?
ដើម្បីឲ្យមនុស្សមានជំនឿលើអ្នក ដំបូងបំផុតនោះអ្នកត្រូវដឹងអោយច្បាស់ថាហេតុអ្វីបានជាពួកគេមិនជឿអ្នក។ មានមូលហេតុមួយចំនួនដែលធ្វើអោយពួកគេមិនជឿអ្នក
១. អ្វីដែលអ្នកនិយាយគឺខុសស្រលះពីអ្វីដែលគេដឹង៖ បើសិនជានរណាម្នាក់មិនធ្លាប់ឃើញផ្លែប៉ោមសោះ តើអ្នកងាយស្រួលនិងប្រាប់គេថាផ្លែក្រូចគឺជាផ្លែប៉ោមដែរឫទេ? នោះពិតជាមិនមែនជារឿងងាយស្រួលនោះទេ។ នៅពេលដែលពួកគេមានជំនឿទៅលើអ្វីមួយខ្លាំង ហើយអ្នកចង់ផ្លាស់ប្តូរជំនឿរបស់គេ នោះអ្នកត្រូវតែបន្ថែមជំហានជាច្រើនទៀតក្នុងការបង្វែរគំនិតរបស់គេ។
២. គេគិតថាគេដឹងច្រើនជាងអ្នក៖ វាពិតជាពិបាកណាស់ក្នុងការប្តូរគំនិតអ្នកណាម្នាក់ដែលគេគិតថាគេដឹងច្រើនអំពីរឿងនោះជាងអ្នក។ បើគេគិតថាខ្លួនគេជាអ្នកជំនាញ ហើយគំនិតរបស់អ្នកមិនសមហេតុផលនោះ ពួកគេនឹងមិនជឿអ្នកឡើយ។
៣. អ្នកសង្ស័យ៖ អ្នកដែលចូលចិត្តសង្ស័យច្រើន តែងតែឆ្ងល់គ្រប់រឿងពេលដែលមានរឿងអ្វីថ្មីកើតឡើងចំពោះពួកគេ។ ទាំងនេះជាមូលហេតុដែលអ្នកត្រូវតែរកវិធីជាច្រើនដើម្បីបញ្ចុះបញ្ចូលគេ។
ដើម្បីឲ្យគេជឿជាក់លើអ្នក ចាប់យកជំនឿរបស់គេឲ្យជាប់ និង សំដីលួងលោម
ខាងក្រោមនេះជាវិធីសាស្រ្តដែលអាចប្រើសម្រាប់ឲ្យមនុស្សជឿជាក់លើអ្នក៖
១. ចាប់ឲ្យជាប់នូវជំនឿរបស់គេ៖ អ្នកត្រូវតែមានភាពជឿជាក់នូវអ្វីដែលគេបាននិយាយ ហើយត្រូវបង្ហាញភស្តុតាងអោយបានគ្រប់គ្រាន់ទើបអាចបង្វែរការគិតរបស់ពួកគេបាន។
២. ថាហើយថាទៀត៖ អ្នកអាចធ្វើអោយនរណាម្នាក់ជឿអ្នកទាំងស្រុងបានលុះត្រាតែអ្នកមានភាពអត់ធ្មត់ អ្នកត្រូវចំណាយដើមទុនគឺមាត់របស់អ្នក ដើម្បីនិយាយហើយនិយាយទៀតពីរឿងនោះ ក្នុងគោលបំណងធ្វើឲ្យគេជឿជាក់។
៣. ផ្លាស់ប្តូរអ្វីដែលរារាំងចិត្តរបស់ពួកគេ៖ ពេលខ្លះពួកគេមិនជឿអ្នកដោយសារតែគេមានហេតុផលពីរឫបីយ៉ាងដែលផ្ទុយពីគំនិតរបស់អ្នក។ ដូចនេះអ្នកត្រូវតែសួរគេថា ហេតុអ្វីបានជាគេមិនជឿអ្នក? បន្ទាប់មកគេនឹងប្រាប់អ្នកពីហេតុផលរបស់ពួកគេ នោះអ្នកត្រូវតែរកគន្លឹះដ៏សមហេតុផលមកពន្យល់គេ ដើម្បីអោយគេទទួលយកគំនិតរបស់យើងនិងប្តូរគំនិតរបស់គេមួយនេះ។ អ្នកត្រូវសួរគេរហូតដល់គេអស់ហេតុផលដែលមិនជឿលើអ្នក ហើយអ្នកត្រូវតែបន្ថែមមូលហេតុរបស់អ្នកបន្ថែមទៀត ដើម្បីឲ្យគេកាន់តែជឿជាក់លើអ្នក។
៤. អ្នកសង្ស័យជាមនុស្សដែលល្អ៖ អ្នកដែលសង្ស័យច្រើនគ្រាន់តែចង់បានភស្តុតាងច្រើនពីយើងតែប៉ុន្នោះ។ ដូច្នេះអ្នកត្រូវអត់ធ្មត់ជាមួយពួកគេ ហើយបកស្រាយនូវអ្វីដែលគេចង់ដឹង។
៥. ជឿជាក់លើខ្លួនឯង៖ បើសំលេងរបស់អ្នកហាក់មដូចជាញ័រ ឫ មិនប្រាកដ១០០ភាគរយនូវអ្វីដែលអ្នកកំពុងនិយាយនោះ គេពិតជាមិនជឿអ្នកនោះទេ។ ដូចនេះអ្នកត្រូវតែប្រាកដនូវអ្វីដែលអ្នកនិយាយ មុននិងទៅបញ្ចុះបញ្ចូលអ្នកដ៏ទៃ។
៦. ប្រើកាយវិការ៖ កាយវិការរបស់អ្នកត្រូវតែមានលក្ខណៈដូចជា ខ្នងត្រង់ ប្រើដៃឲ្យច្បាស់ៗ ប្រើភ្នែកមើលឲ្យចំពួកគេ។ ទាំងនេះជាកាយវិការដែលអ្នកត្រូវធ្វើ។
សូមមិត្តអ្នកអានទាំងអស់យកវាទៅអនុវត្ត បើអ្នកខ្វះនូវជំនាញក្នុងការប្តូរជំនឿអ្នកដ៏ទៃ៕
ដោយ៖ ជិន ចានី
វិធីយកឈ្នះគំនិតដែលគិតថាខ្លួនអន់
Posted by ជិន ចានី (Chin Chany) on July 12, 2012

មូលហេតុពិតប្រាកដដែលនាំឲ្យអ្នកគិតថាអ្នកអន់
រូបរាងខាងក្រៅវាហាក់ដូចជាមូលហេតុមួយដែលអ្នកគិតថាអ្នកអន់ជាងអ្នកដ៏ទៃដូចជា អ្នកទាប ធាត់ ក្បាលទំពែក ក្រ មិនមានចំណេះដឹង ជាដើម។ ប៉ុន្តែវាមិនមែនជាមូលហេតុមួយពិតប្រាកដនោះទេ។
អ្នកដឹងទេ យើងទាំងអស់គ្នាមានការតូចចិត្តចំពោះមនុស្សមួយចំនួន ហើយមានអារម្មណ៏ថាយើងមានអ្វីលើសលប់ជាងមនុស្សមួយចំនួនទៀត។ យើងទាំងអស់គ្នាមានទាំងគុណសម្បតិ្ត និង គុណវិបត្តិ ហើយមិនមាននរណាម្នាក់ខុសគ្នានោះទេ។
មូលហេតុពិតប្រាកដនៃការគិតថាខ្លួនអន់នោះមានការចូលរួមតិចតួចណាស់ជាមួយភាពពិតនិងវាមានការចូលរួមច្រើនជាមួយនឹងអ្វីដែលយើងគិតទៅលើវា។ អ្នកត្រួវតែដឹងឲ្យបានច្បាស់នូវអត្ថន័យនៃកំហុស នោះអ្នកនឹងអាចពិចារណាទៅលើភាពអន់របស់អ្នកម្តងទៀត។
វិធីយកឈ្នះ
ខណៈពេលដែលអ្នកពោពេញទៅដោយគំនិតថាអ្នកអន់នោះ គឺវាកើតឡើងតាមរយៈការគិតរបស់អ្នក។ បើវាកើតឡើងតាមរយៈការគិតរបស់អ្នកនោះ អ្នកក៏នឹងអាចយកឈ្នះវាផងដែរ។
បើអ្នកចង់ផ្លាស់ប្តូរអារម្មណ៏បែបនេះ អ្នកត្រូវតែមានទំនុកចិត្តក្នុងការប្រឈមមុខជាមួយមនុស្សទាំងអស់នោះ។
ដើម្បីយកឈ្នះនូវគំនិតដែលគិតថាខ្លួនអន់នោះអ្នកត្រួវអនុវត្តតាមវិធីដូចខាងក្រោម៖
១. ត្រូវដឹងថាកំហុសទាំងអម្បាលម៉ានរបស់អ្នក វាមិនមែនអាក្រក់ដូចអ្វីដែលអ្នកគិតនោះទេ។
២. ត្រូវដឹងថាការដែលមានកំហុសមិនមែនមានន័យថាអ្នកមិនមានគុណសម្បតិ្តនោះទេ។
៣. ត្រូវចាំថាអ្នកណាម្នាក់ក៏មានចំនុចខ្វះខាត ឫ កំហុសដែរ គ្រាន់តែតិចនិងច្រើនតែប៉ុណ្ណោះ។
អ្នកត្រូវយកចំនុចនេះទៅទុកក្នុងចិត្ត ហើយធ្វើការពិចារណាលើវា ដើម្បីធ្វើការផ្លាស់ប្តូរគំនិតរបស់អ្នក៕
ដោយ៖ ជិន ចានី
วันเสาร์ที่ 14 กรกฎาคม พ.ศ. 2555
ប្រវត្តិសង្ខេបរបស់សមាគមខេមរៈសង្គហៈធម៌
អាស្រ័យដោយគណៈសមណនិស្សិតកម្ពុជាកំពុងសឹក្សាថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក ផ្សេងៗ ក្នុងពុទ្ធិកសាកលវិទ្យាល័យ មហាម្កុដរាជវិទ្យាល័យ សាខាខេត្តនគរបឋម ប្រទេសថៃ។ បានជួប ប្រជុំពិភាក្សាគ្នានូវរឿងផ្សេងៗ ជារឿយៗ ដូចជា ការនិមន្តមកបន្តការសិក្សារៀនសូត្រ និងការប្រព្រឹត្តព្រហ្មចរិយធម៌ ។ ក្នុងនាមជា ឧត្តមភេទ ឬសមណភេទ គួរតែធ្វើអ្វីដើម្បីជាប្រយោជន៍សាសនា និងសង្គម ជា ពិសេស ការផ្សព្វផ្សាយព្រះពុទ្ធសាសនា និងវប្បធម៌ខ្មែរ។ ដោយឡែកក៏មានគំនិតនិងមតិជាឯកឆន្ទស្របពេលជាមួយគ្នា និង សហការរួមគ្នាបង្កើតបានជា “ខេមរសង្គហធម៌” នៅក្នុងអំឡុងឆ្នាំ ២០១១ ប៉ុន្តែមិនទាន់បានចេញរូបរាងជាអ្វីនៅឡើយ ទេ។ មួយឆ្នាំក្រោយមកគឺនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១២ បានប្រជុំវិសាមញ្ញដើម្បីធ្វើការបោះឆ្នោតជ្រើសរើស ប្រមុខដឹកនាំថ្មី គឺ ព្រះភិក្ខុ អ៊ឹម ឧត្តម បានជាប់ឆ្នោតជាប្រមុខថ្មី ដែលមានសមាសភាពចូលរួមទាំងអស់ ២២ រូបក្នុង សម្លេងសរុបរួម ២២ សម្លេង លើ ២២ រូប។ ហើយខេមរសង្គហធម៌ក៏បានប្តូរឈ្មោះថ្មីទៅជា “សមាគមសមណនិស្សិតកម្ពុជា” នេះឡើង ដោយមានចក្ខុវិស័យ វត្ថុបំណង និងទិសដៅដូចតទៅៈ
ក-ចក្ខុវិស័យ
ដើម្បីចងសម្ព័ន្ធភាពគ្នា និង ការសាមគ្គីគ្នារវាងបុព្វជិតនិងគ្រហស្ថ ឬ សមណនិស្សិត និងនិស្សិតខ្មែរដែល មានឈាមជ័រជាខ្មែរដូចគ្នាឲ្យចេះ ស្រឡាញ់រាប់អានគ្នាទុកគ្នាដូច ជាបងប្អូនបង្កើត និងចេះជួយគ្នាទៅវិញមកដែល បាននិមន្តមកបន្តការសិក្សានៅតាមបណ្តាស្ថាប័ននានា ក្នុងប្រទេសថៃ ។
ខ-វត្ថុបំណង
ដើម្បីផ្សព្វផ្សាយអរិយធម៌ វប្បធម៌ទំនៀមទំលាប់ប្រពៃណីរបស់កេរ្តិ៍ដូនតាយើង ដល់កុលបុត្រ កុលធីតា ខ្មែរជំនាន់ក្រោយៗ ឲ្យបានចេះបានដឹងនូវអ្វីដែលជាតម្លៃរបស់ខ្មែរ ជាពិសេសការបានបំពេញតួនាទីក្នុងនាមជាកូន ល្អរបស់ឪពុកម្តាយ ជាពលរដ្ឋល្អរបស់ប្រទេសជាតិ និងជាពុទ្ធសាសនិកជនល្អរបស់ព្រះពុទ្ធសាសនា។
គ-ទិសដៅ
ដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនា នៃអង្គសម្តេចព្រះអរហន្តសម្មាសម្ពុទ្ធជាម្ចាស់ ជាប្រយោជន៍ និង សេក្តីសុខដមរម្យនាដល់មហាប្រជាពុទ្ធបរិស័ទទូទៅ និង ឲ្យចេះជួយរក្សាទុកនូវព្រះពុទ្ធសាសនាឲ្យបានស្ថិតស្ថេរ ចេរកាល គង់វង្ស ចំរើនរុងរឿជានិច្ចដរាបគ្រប់ ៥០០០ ព្រះវស្សាដោយបរិបូណ៌។
สมัครสมาชิก:
บทความ (Atom)